កាលពីថ្ងៃអាទិត្យ ១២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២
ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨
នៅវត្តថ្មីគ្រើល ភូមិបន្ទាបុស្ស ឃុំអន្សោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង
បានប្រារព្ធពិធីដាំដើមឈើ និងចែកសម្ភារៈសិក្សាដល់សិស្សានុសិស្សសាលាបឋមសិក្សាគ្រើល។
ដោយមានការចូលរួមអំពីសប្បុរសជន មាន
-លោកសាស្ត្រាចារ្យ កែវឈា ព្រឹទ្ធបុរសសាលាតេជោសែន នៃកិច្ចការរដ្ឋាភិបាល និងទំនាក់ទំនងអន្តរជាតិ និងលោកជំទាវ
-លោកសាស្ត្រាចារ្យ Din Merican ព្រឹទ្ធបុរសរងសាលាតេជោសែន នៃកិច្ចការរដ្ឋាភិបាល និងទំនាក់ទំនងអន្តរជាតិ
-លោកសាស្ត្រាចារ្យ បណ្ឌិត ទួន យ៉ាត និងភរិយា ព្រមទាំងបុត្រ និងមិត្តភក្កិ
-លោកមេធាវី ចាន់ ហឿន តំណាងមេធាវីជំនាន់១០ និងភរិយា ព្រមទាំងបុត្រ និងមិត្តភក្កិ
-លោកមេភូមិ
-សប្បុរសជននានា
-លោកនាយក នាយករង លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស សាលាបឋមសិក្សាគ្រើល។
ក្រោយពីការអញ្ជើញមកដល់របស់សប្បុរសជន និងអ្នកចូលរួម
លោកសាស្ត្រាចារ្យ ទួន យ៉ាត បានឡើងប្រកាសហេតុអំពីព្រះពុទ្ធសាសនា និងបរិស្ថាន។
លោកមេធាវី ចាន់ ហឿន តំណាងមេធាវីជំនាន់១០ ដើម្បីមនុស្សធម៌
តំណាងព្រះគ្រូចៅអធិការវត្តថ្មីគ្រើល និង ពុទ្ធបរិស័ទចំណុះជើងវត្ត
មានមតិស្វាគមន៍ ថ្លែងអំណរគុណ អានឈ្មោះសប្បុរសជន និងអ្នកចូលរួមទាំងអស់។
បន្ទាប់មក លោកសាស្ត្រាចារ្យ កែវ ឈា ព្រឹទ្ធបុរសសាលាតេជោសែន នៃកិច្ចការរដ្ឋាភិបាល
និងទំនាក់ទំនងអន្តរជាតិ តំណាងអ្នកផ្ដើមគំរោង មានមតិសំណេះសំណាល។
លោកសាស្ត្រាចារ្យ Din Merican ព្រឹទ្ធបុរសរងសាលាតេជោសែន នៃកិច្ចការរដ្ឋាភិបាល
និងទំនាក់ទំនងអន្តរជាតិ តំណាងសប្បុរសជន បង្ហាញនូវចំណាប់អារម្មណ៍។
លោក យ៉ា ឡឹង និងលោក សាយ ស៊ីណា តំណាងសប្បុរសជនក៏បានមានចំណាប់អារម្មណ៍ក្នុងពិធីនេះដែរ។
បន្ទាប់មកសប្បុរសជនបានប្រគេនកូនឈើចម្ពោះព្រះសង្ឃជានិមិត្តរូប ព្រមទាំងបានចែកនូវសម្ភារៈសិក្សា
ជូនដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងចូលរួមដាំដើមឈើដោយសេចក្ដីសោមនស្ស រីករាយ។
ក្នុងឱកាសនោះដែរ សប្បុរសជនទាំងអស់បានរួបរួមទុកដាក់បច្ច័យ ៨០៦០០០០រៀលសម្រាប់វត្តផងដែរ។
ពិធីនេះសរបញ្ជាក់ឱ្យឃើញអំពីការចូលរួមរបស់ព្រះពុទ្ធសាសនា និងក្នុងនាមជាពលរដ្ឋរបស់ប្រទេសមានចក្ខុវិស័យវែងឆ្ងាយក្នុងការយកចិត្តទុកដាក់ថែរក្សាបរិស្ថានព្រៃឈើ ព្រោះថាព្រៃឈើផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដល់មនុស្សសត្វនិងភពផែនដីយើង។
Sunday, June 10, 2018
7:05 AM
វត្តយើង៖

Unknown
ខ្ញុំព្រះករុណា អាត្មាភាពជាអ្នកសរសេរនូវ ទំព័រវត្តថ្មីគ្រើលនេះ រង់ចាំជានិច្ចនូវការ រិះគន់ ស្ថាបនា
និងឧបត្ថម្ភពីលោកអ្នកក្នុងការលើស្ទួយវិស័យព្រោះពុទ្ធសាសនា។
សូមទំនាក់ទំនងមកកាន់ ៖ 077 59 80 60
Related Posts
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment