Saturday, May 7, 2022

ឧទ្ទិសបុណ្យក្នុងថ្ងៃសីល

ពុទ្ធសាសនិក​គប្បី​ពិចារណា​រក​សេចក្តី​ល្អ​ដែល​ខ្លួន​កសាង​សន្សំទុក​មក​ហើយ ហើយ​ត្រេកអរ​នូវ​កុសលផល​បុណ្យ​នោះ​ដោយ​យោនិ​សោមនសិកា​រៈ ហើយ​ជា​រៀងរាល់ថ្ងៃ​សីល​គប្បី​ឧទ្ទិស​បុណ្យ​កុសល​ទាំងនោះ​ទៅ​ដល់​សព្វ​សត្វ​ទាំងអស់​ក្នុង​លោក​ដើម្បី​ឱ្យ​សត្វ​ទាំងពួង​ទាំងឡាយ​នោះ​បាន​សុខ​ដូច​ជា​ខ្លួន​យើង​អ​ញ្ចឹ​ង​ដែរ នេះ​ហើយ​ជា​បុណ្យ​កុសល ។
យើងរៀនធ្វើទុកក្នុងចិត្តយ៉ាងដូច្នេះថា សូមឲ្យខ្លួនរបស់ខ្ញុំបានសេចក្ដីសុខ ! សូមឲ្យតាយាយរបស់ខ្ញុំបានសេចក្ដីសុខ ! សូមឲ្យឪពុកម្ដាយ ម៉ាក់ប៉ា លោកគ្រូ អ្នកប្រុសខ្ញុំបានក្ដីសុខ ! សូមឲ្យបងប្អូនខ្ញុំ មិត្តខ្ញុំ សត្រូវរបស់ខ្ញុំបានក្ដីសុខ ! សូមឲ្យគូអនាគតខ្ញុំ ប្ដីខ្ញុំ ប្រពន្ធខ្ញុំបានក្ដីសុខ !
សូម​ឲ្យ​សត្វ​ជើង​ច្រើន សត្វ​ជើង​បួន សត្វ​ជើង​ពី​បាន​ក្ដី​សុខ ! សូម​ឲ្យ​អ្នក​ដែល​ស្អប់ខ្ពើម​ខ្ញុំ​បាន​សេចក្ដីសុខ ! សូម​ឲ្យ​អ្នក​នៅ​ជុំវិញ​ខ្ញុំ​បាន​សេចក្ដីសុខ សេចក្តីចម្រើន​តរៀង​ទៅ ។
កិរិយា​មិន​ធ្វើ​នូវ​បាប​ទាំងពួង​, កិរិយា​បំពេញ​កុសល​, កិរិយា​ធ្វើ​ចិត្ត​របស់​ខ្លួន​ឱ្យ​ផូរផង់ ទាំងនេះ​ជា​ពាក្យ​ប្រៀនប្រដៅ​នៃ​សាសនាព្រះពុទ្ធ​ទាំងឡាយ ៕ 


RRM

ខ្ញុំព្រះករុណា អាត្មាភាពជា​អ្នក​សរសេរ​នូវ ទំព័រ​វត្ត​ថ្មីគ្រើលនេះ រង់​ចាំ​ជានិច្ច​នូវ​ការ​ រិះគន់ ស្ថាបនា និងឧបត្ថម្ភ​ពី​លោក​អ្នក​ក្នុង​ការ​លើ​ស្ទួយ​វិស័យ​ព្រោះ​ពុទ្ធ​សាសនា។ សូម​ទំនាក់​ទំនង​មក​កាន់​ ៖ 077 59 80 60

0 comments:

Post a Comment

 

Copyright @ 2017 វត្តថ្មី​គ្រើល.