Sunday, July 3, 2022

ពិធីបណ្ដុះនិងដាំកូនឈើលើកទី៤ វត្តថ្មីហៅគ្រើល



កាលពីថ្ងៃ អាទិត្យ ០៥ កើត ខែ អាសាឍ ឆ្នាំ ខាល ចត្វាស័ក ព.ស. ២៥៦៦
ត្រូវនឹងថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ ២០២២ ស្ថិតនៅក្នុងទីអារាម
វត្តថ្មីហៅគ្រើល បានប្រារព្ធកម្មវិធី បណ្ដុះនិងដាំកូនឈើ
ដោយបានការអញ្ជើញចូលរួមពី

1.ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជា
ប្រធានក្រុមការងារចុះជួយស្រុកកំពង់ត្របែក។
2. ឯកឧត្តម គឺ ដារ៉ា ប្រធានក្រុមការងារចុះជួយឃុំអន្សោង។
3. ឯកឧត្តម ជា គឹមរានី និងសហការី អញ្ជើញមកពីអាជ្ញាធរសវនកម្មជាតិ
4. លោក យ៉ាវ សានិន អភិបាលនៃគណៈអភិបាលស្រុកកំពង់ត្របែក
5. មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉
6. អ្នកគ្រូ ស៊ូ សុឡា តំណាងវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប
7. លោក ម៉ៅ ប៉ូសុភី មន្ត្រីស្ថានទូតអាមេរិក និងសហការការី
8. លោក កង ជឿន តំណាងក្រុមអតីតសិស្សវត្តសំរោងអណ្ដែត


លោកមេធាវី ចាន់ ហឿន តំណាងឲ្យក្រុមការងារបណ្តុះ និងដាំកូនឈើនិងតំណាងឲ្យក្រុមមេធាវីជំនាន់១០ដើម្បីមនុស្សធម៌ បានធ្វើរបាយការណ៍សកម្មភាពនៃការដាំកូនឈើ និងថ្លែងអំណរគុណសប្បុរស

របាយការណ៍អំពីសកម្មភាពនៃការដាំកូនឈើលើកទី ៤
នៅវត្តថ្មីគោល ភូមិបន្ទាបុស្ស ឃុំអន្សោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង
ថ្ងៃ អាទិត្យ ០៥ កើត ខែ អាសាឍ ឆ្នាំ ខាល ចត្វាស័ក ព.ស. ២៥៦៦
ត្រូវនឹងថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ ២០២២
1) កាលពីថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០១៨ ក្រុមយើងខ្ញុំ ដែលដឹកនាំដោយ ព្រះគ្រូចៅអធិការវត្ត
ថ្មីគ្រើល ឯកឧត្តម កវ ឈា លោកសាស្ត្រាចារ្យ ធួន យ៉ាត និងលោកមេធាវី ចាន់ហឿន បានដឹកនាំការ
ដាំកូនឈើលើកទី ១ ចំនួន ៥០០ ដើម នៅក្នុងបរិវេណវត្តថ្មីគោល។
2) កាលពីថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០១៩ ក្រុមយើងខ្ញុំ ដែលដឹកនាំដោយ ព្រះគ្រូចៅអធិការវត្ត
ថ្មីគ្រើល ឯកឧត្តម កែវ ឈា លោកសាស្ត្រាចារ្យ ទួន យ៉ាត លោក អ៊ឹម វ.សន្តោស លោកមេធាវី ចាន់ហឿនបានដឹកនាំការដាំកូនឈើលើកទី ២ ចំនួន ១.៥០០ ដើម នៅក្នុងបរិវេណវត្តថ្មីគោល
និងបានប្រគេនកូនដល់វត្តវេឡុវនរង្សីបារមីតាង៉ែត វត្តថ្នាខាន់ និងវត្តក្រចាប់។
3) កាលពីថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០២០ ក្រុមយើងខ្ញុំ ដែលដឹកនាំដោយ ព្រះគ្រូចៅអធិការវត្ត
ថ្មីផ្អើល ឯកឧត្តម កវ ឈា លោកសាស្ត្រាចារ្យ ទួន យ៉ាត លោកមេធាវី ចាន់ហឿន បានដាំកូន
ឈើលើកទី ៣ ចំនួន ៣.៥១០ ដើម នៅតាមវត្តថ្មីគ្រើល និងតាមវត្តអារាមចំនួន ១២ ក្នុងស្រុកកំពង់ត្រ
បែក រួមនិងវិទ្យាល័យចំនួន ១ ដែលក្នុងមួយវត្តៗ ទទួលបានកូនឈើចំនួន ២០០ ដើម។
4) ថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ ២០២២ គឺជាកម្មវិធីដាំកូនឈើលើកទី ៤ ក្រោមការដឹកនាំពីសំណាក់ ព្រះគ្រូចៅអធិការវត្ត
ថ្មីផ្អើល ឯកឧត្តម កែវ ឈា លោកសាស្ត្រាចារ្យ ទួន យ៉ាត និងលោកមេធាវី ចាន់ហឿន បានរៀបចំកម្ម
វិធីបណ្តុះកូនឈើប្រណីត និងឈើហូបផ្លែចំនួន ១០.០០០ ដើម និងដាំកូនឈើប្រណីត និងឈើហូបផ្ល
ចំនួន ៣.០០០ ដើម។ ទន្ទឹមនឹងនេះដែរ ក្រុមយើងខ្ញុំ បានផ្តួចផ្តើមគំនិតសាងសង់សួនបណ្តុះកូនឈើ
បណ្តោយប្រវែង ១៨ ម៉ែត្រ ទទឹងប្រវែង ៨ ម៉ែត្រ កំពស់ ៣,៥០ ម៉ែត្រ ដោយចំណាយថវិកាសរុបចំនួន
៣.៤៧០ ដុល្លារ។ កម្មវិធីដាំកូនឈើលើកទី ៤ នេះ ក្រុមយើងខ្ញុំ បានទទួលកូនឈើប្រណិត និងកូនឈើ
ហូបផ្លែសរុបចំនួន ៥.៦២៤ ដើម ដែលកូនឈើទាំងអស់នេះបានទទួលពី
1. ឯកឧត្តម ហាស់ សាវ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជា
ប្រធានក្រុមការងារចុះជួយស្រុកកំពង់ត្របែក កូនឈើប្រណីតចំនួន ២.០០០ ដើម។
2. ឯកឧត្តម កែវ អូម៉ាលីស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ តាម
រយៈលោកសាស្ត្រាចារ្យ ទួន យ៉ាត ប្រធានក្រុមការងារយុវជនគណបក្សស្ថាប័នជុំវិញគណៈ
កម្មាធិការកណ្តាល កូនឈើប្រណីតចំនួន ១,០០០ ដើម។

3. វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប តំណាងដោយអ្នកគ្រូ ស៊ូ សុឡា បានផ្ដល់កូនសៅចំនួន
១.៥០០ ដើម។
4. ក្រុមមេធាវីជំនាន់ទី ១០ ដើម្បីមនុស្សធម៌ តំណាងដោយ លោកមេធាវី ចាន់ហឿន និងលោកមេធាវី
ហ៊ុន សំអាត កូនឈើប្រណីតចំនួន ១.០០០ ដើម កូនឈើហូបផ្លែចំនួន ១១០ ដើម ថវិកាសាង
សង់សួនបណ្តុះកូនឈើចំនួន.
.និងប្រគេនព្រះសង្ឃចំនួន ១៥ អង្គ
ក្នុងមួយអង្គ ៥០.០០០ រៀល។
កូនឈើប្រណីត និងកូនឈើហូបផ្លែខាងលើ នឹងត្រូវប្រគេនដល់វត្តចំនួន ១៤ ដោយក្នុងមួយវត្តទទួលបាន
២០០ ដើម និងកូនឈើដលនៅសល់នឹងថែរក្សាទុកក្នុងសួនបណ្តុះ ដែលនឹងត្រូវបែងចែកបន្តទៀត។

បន្ទាប់មក លោកសាស្ត្រាចារ្យ ទួន យ៉ាត ប្រធាន
ក្រុមការងារយុវជនគណបក្សស្ថាប័នជុំវិញគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា ធ្វើធម្មកថាអំពីអានិសង្សនៃការដាំកូនឈើ

មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា
ទីប្រឹក្សាគណៈសង្ឃនាយកគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ស្ថាបនិក
រមណីយដ្ឋានពិកនិក ស្ថាបនិករមណីយដ្ឋានភូមិរំដួល ស្ថាបនិករមណីដ្ឋានភូមិសុខារាវី
ស្ថាបនិកក្រុមហ៊ុនផ្កាឈូក និងជាប្រធានសមាគមពាណិជ្ជកម្មនិងវិនិយោគកម្ពុជាជប៉ុន ក៏បានធ្វើទស្សនទានអំពីការដាំកូនឈើ ..។

ទស្សនទានអំពីការដាំដើមឈើ ដោយ ឯកឧត្តម គឺ ដារ៉ា ប្រធានក្រុមការងារចុះជួយ
ឃុំអន្សោង។

មតិសំណេះសំណាលរបស់ ឯកឧត្តម ហាស់ សាវ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារចុះជួយស្រុកកំពង់ត្របែក។

និងមានការប្រគេនកូនឈើដល់ព្រះសង្ឃ ដែលនិមន្តមកពីគ្រប់វត្ដទាំង១៤ ជានិមិត្តរូប ចាប់ផ្តើមពិធីបណ្តុះ និងដាំកូនឈើ ព្រមទាំងបានប្រគេនចង្ហាន់ព្រះសង្ឃ ទទួលទានភោជនាហារសាមគ្គីប្រកបដោយភាពរីករាយ។










RRM

ខ្ញុំព្រះករុណា អាត្មាភាពជា​អ្នក​សរសេរ​នូវ ទំព័រ​វត្ត​ថ្មីគ្រើលនេះ រង់​ចាំ​ជានិច្ច​នូវ​ការ​ រិះគន់ ស្ថាបនា និងឧបត្ថម្ភ​ពី​លោក​អ្នក​ក្នុង​ការ​លើ​ស្ទួយ​វិស័យ​ព្រោះ​ពុទ្ធ​សាសនា។ សូម​ទំនាក់​ទំនង​មក​កាន់​ ៖ 077 59 80 60

0 comments:

Post a Comment

 

Copyright @ 2017 វត្តថ្មី​គ្រើល.