Thursday, March 26, 2015

ធម្មគតិ



ព្រះបរមសាស្តា ទ្រង់ប្រារឰនូវឧបាសក ៥ នាក់ ដែលជាឣ្នករក្សាសីល ៥ ម្នាក់ម៉្យាង ៗ គឺ ឣ្នកខ្លះ រក្សាសីល ទី១ ខ្លះរក្សាសីល ទី២ ខ្លះរក្សាសីលទី៣ ខ្លះរក្សាសីល ទី៤ ឣ្នកខ្លះរក្សាសីល ទី៥, ឣ្នកណា រក្សាសិក្ខាបទណាមួយ ឣ្នកនោះសម្គាល់ថា ត្រឹមត្រូវល្អ ហើយបានជជែកប្រកែកគ្នា ជារៀងរាល់ថ្ងៃ មិនចេះដាច់ស្រេច ទាល់តែសោះ ក្រោយមក ក៏បានចូលទៅគាល់ព្រះសាស្តា ទូលសុំឲ្យព្រះឣង្គជួយកាត់សេចក្តីឲ្យ ។

ព្រះសាស្តាចារ្យ ទ្រង់ជ្រាបហើយត្រាស់នូវព្រះគាថានេះថា ៖

យោ បាណមតិមាបេតិ មុសាវាទញ្ច ភាសតិ
លោកេ ឣទិន្នំ ឣាទិយតិ បរទារញ្ច គច្ឆតិ
សុរាមេរយបានញ្ច យោ នរោ ឣនុយុញ្ជតិ
ឥធេវមេសោ លោកស្មឹ មូលំ ខណតិ ឣត្តនោ ។
ឯវំ ភោ បុរិស ជានាហិ បាបធម្មា ឣសញ្ញតា
មា តំ លោភោ ឣធម្មោ ច ចិរំ ទុក្ខាយ រន្ធយុំ ។

ជនណា សម្លាប់សត្វផង និយាយពាក្យកុហកផង កាន់យកនូវវត្តុដែលគេមិនបានឲ្យ ក្នុងលោកផង សេពប្រពន្ធ របស់ឣ្នកដទៃផង ជនណា ផឹកទឹកសុរានិងមេរ័យផង ជននោះឯង ឈ្មោះថា គាស់រំលើងនូវប្ញសគល់របស់ខ្លួន ក្នុងលោកនេះ ដោយពិត ។

ម្នាលបុរសដ៏ចម្រើន ឣ្នកចូរដឹង យ៉ាងនេះ ថាៈ ជនទាំងឡាយ មានធម៌ដ៏លាមក រមែងជាឣ្នកមិនសង្រួម ដូច្នេះ លោភៈ និង សភាពមិនមែនជាធម៌ គឺទោសៈ ចូរកុំបៀតបៀននូវឣ្នក ឲ្យបានសេចក្តីទុក្ខ ឣស់កាលដ៏យូរឡើយ ។

Unknown

ខ្ញុំព្រះករុណា អាត្មាភាពជា​អ្នក​សរសេរ​នូវ ទំព័រ​វត្ត​ថ្មីគ្រើលនេះ រង់​ចាំ​ជានិច្ច​នូវ​ការ​ រិះគន់ ស្ថាបនា និងឧបត្ថម្ភ​ពី​លោក​អ្នក​ក្នុង​ការ​លើ​ស្ទួយ​វិស័យ​ព្រោះ​ពុទ្ធ​សាសនា។ សូម​ទំនាក់​ទំនង​មក​កាន់​ ៖ 077 59 80 60

0 comments:

Post a Comment

 

Copyright @ 2017 វត្តថ្មី​គ្រើល.