Saturday, March 21, 2015

ខេមកៈ សេដ្ឋីបុត្រ

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវសេដ្ឋីបុត្រម្នាក់ ឈ្មោះខេមកៈ ជាចៅរបស់អនាថបិណ្ឌិកសេដ្ឋី ។ ខេមកៈនេះ ជាអ្នកមានរូបសម្បត្តិ មុខមាត់ស្រស់ស្អាតល្អ គួរជាទីពេញចិត្តដល់អ្នកផង ។ ស្រី ណាឃើញហើយ ស្រីនោះ កើតមានសេចក្តីស្រឡាញ់ខេមកៈនោះភ្លាម ។ ខេមកៈ សេដ្ឋីបុត្រ បានប្រព្រឹត្តខុសព្រពៃណីនឹងស្ត្រីៗ ជារឿយៗ ។ សេដ្ឋី ជាបិតា បាននាំខេមកៈនោះ ទៅគាល់ព្រះសាស្តា ដើម្បីឲ្យព្រះអង្គ ជួយអប់រំទូន្មានប្រៀនប្រដៅ កុំឲ្យប្រព្រឹត្តកាមេសុមិច្ឆាចារៈ ជាបន្តទៅទៀត ។

ព្រះបរមសាស្តាចារ្យ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

ចត្តារិ ឋានានិ នរោ បមត្តោ
អាបជ្ជតី បរទារូបសេវី ។
អបុញ្ញលាភំ ន និកាមសេយ្យំ
និន្ទំ តតិយំ និរយំ ចតុត្ថំ ។
អបុញ្ញលាភោ ច គតី ច បាបិកា
ភិតស្ស ភីតាយ រតី ច ថោកិកា
រាជា ច ទណ្ឌំ គរុកំ បណេតិ
តស្មា នរោ បរទារំ ន សេវេ ។

នរជន អ្នកប្រមាទហើយ សេពនូវប្រពន្ធ របស់បុគ្គលដទៃ រមែងដល់នូវហេតុនៃសេចក្តីទុក្ខ ៤ យ៉ាង គឺ ទី១ បានរបស់ដែលមិនមែនជាបុណ្យ ទី២ ដេកមិនបានតាមសេចក្តីប្រាថ្នា ទី៣ ការតិះដៀល ទី៤ ការធ្លាក់រនក ។ ហេតុនៃសេចក្តីទុក្ខ ៤ យ៉ាងទៀត គឺ បានរបស់ដែលមិនមែនជាបុណ្យ ១, មានគតិអាក្រក់ ១, សេចក្តីតម្រេករបស់បុរសអ្នកខ្លាច ជាមួយនឹងស្ត្រីដែលខ្លាចដែរ មានប្រមាណតិច ១ ព្រះរាជា នឹងដាក់អាជ្ញាយ៉ាងធ្ងន់ ១ ព្រោះហេតុនោះ បុរស មិនគួរសេពប្រពន្ធ របស់បុគ្គលដទៃឡើយ ។
ធម្មទានដោយ :  ភិក្ខុ សោម វិឆ័យ

Unknown

ខ្ញុំព្រះករុណា អាត្មាភាពជា​អ្នក​សរសេរ​នូវ ទំព័រ​វត្ត​ថ្មីគ្រើលនេះ រង់​ចាំ​ជានិច្ច​នូវ​ការ​ រិះគន់ ស្ថាបនា និងឧបត្ថម្ភ​ពី​លោក​អ្នក​ក្នុង​ការ​លើ​ស្ទួយ​វិស័យ​ព្រោះ​ពុទ្ធ​សាសនា។ សូម​ទំនាក់​ទំនង​មក​កាន់​ ៖ 077 59 80 60

0 comments:

Post a Comment

 

Copyright @ 2017 វត្តថ្មី​គ្រើល.