Saturday, March 21, 2015

ទឹកចិត្តឳពុកម្ដាយ កូនទាំងឡាយត្រូវធ្វើតប

អរុណទន់ទៀបរៀបនឹងរលត់
ចេញចាកចោលផុតពីដែនពសុធា
មនុស្សសត្វទាំងឡាយសំរាកការងារ
រកស៊ីធ្វើការរកម្ហូបចំណី។
ខិតខំធ្វើការសឹងមិនសំរាក
ទោះបីលំបាកយ៉ាកយ៉ាប់ម្ដេចក្ដី
ប្រឹងប្រែងធ្វើការមិនថាយប់ថ្ងៃ
ព្រោះតែដើម្បីខ្លួននឹងគ្រួសារ។
ខ្លះធ្វើអាក្រក់ខ្លះទៀតធ្វើល្អ
ព្រោះស្រូវអង្ករមាសប្រាក់ដុល្លារ
ដើម្បីចិញ្ចឹមដល់បុត្រធីតា
លំបាកកាយាក៍ខំប្រឹងប្រែង។
បើកូនប្រុសស្រីដឹងគុណពុកម្ដាយ
កុំបីនឿយណាយគោរពកោតក្រែង
ព្រះរស់ក្នុងផ្ទះឳពុកម្ដាយឯង
តបគុណរមែងបានសុខចម្រើន។

Unknown

ខ្ញុំព្រះករុណា អាត្មាភាពជា​អ្នក​សរសេរ​នូវ ទំព័រ​វត្ត​ថ្មីគ្រើលនេះ រង់​ចាំ​ជានិច្ច​នូវ​ការ​ រិះគន់ ស្ថាបនា និងឧបត្ថម្ភ​ពី​លោក​អ្នក​ក្នុង​ការ​លើ​ស្ទួយ​វិស័យ​ព្រោះ​ពុទ្ធ​សាសនា។ សូម​ទំនាក់​ទំនង​មក​កាន់​ ៖ 077 59 80 60

0 comments:

Post a Comment

 

Copyright @ 2017 វត្តថ្មី​គ្រើល.