ខ្លួនដែលគេទូន្មានល្អហើយនោះ
បានដល់ខ្លួនដែលប្រព្រឹត្តល្អ ជាប្រយោជន៍ចំពោះខ្លួនផង ជាប្រយោជន៍ដល់អ្នកដទៃផង។ពាក្យថា
ពន្លឺរបស់បុរសសំដៅយកផលល្អរបស់សាធុជនដែលបានទូន្មានប្រៀនប្រដៅ
ខ្លួនអោយតាំងនៅក្នុងគន្លងនៃសុចរិតធម៌អោយបានត្រឹមត្រូវ
ទៅតាមគោលបំណងរបស់ព្រះពុទ្ធសាសនា គឺអោយមានចរិយាសម្បត្តិល្អ ស្គាល់អាក្រក់ ស្គាល់ល្អ
លះបង់អំពើអាក្រក់ ប្រព្រឹត្តអំពើល្អ កសាងខ្លួនអោយស្ថិតនៅក្នុងឧត្តមគតិ
ដែលអ្នកប្រាជ្ញលោកសរសើរ ផ្សាយកេរ្តិ៍ឈ្មោះល្អអោយល្បីល្បាញក្នុងលោក
មានការធ្វើប្រយោជន៍ខ្លួន និងប្រយោជន៍អ្នកដទៃអោយកើតឡើងបានជាដើម យ៉ាងនេះហៅថាពន្លឺឬរស្មីរបស់បុរសក៏បានដែរ។មួយផ្នែកទៀតបុរសស្ត្រីណា
បានកសាងខ្លួនដោយការទូន្មាន ភ្នែក ត្រចៀក ច្រមុះ អណ្ដាត កាយ ចិត្ត
ល្មមរក្សាខ្លួនបាន ល្មមឈោងប្រាណអោយអណ្ដែតផុតចាកឋានៈ
ដ៏ថោកទាបក្នុងលោកិយបានពិតប្រាកដហើយ បុរសស្ត្រីនោះឈ្មោះថា
មានពន្លឺក្នុងលោកនេះនឹងលោកខាងមុខ សមដូចបូរាណភាសិតថា ភ្លឺពីមនុស្សលោក យោគដល់សួគ៌នាយ
ព្រោះហេតុនោះបានជាសាសនសុភាសិត ដែលបានពោលទុកខាងដើម អត្តា
សុទន្តោ បុរិសស្ស ជោតិ ខ្លួនដែលទូន្មានល្អហើយ ជាពន្លឺរបស់បុរស។
ដកស្រង់ពីសៀវភៅ សាសនសុភាសិត
0 comments:
Post a Comment