Tuesday, April 26, 2022

សុខនិងទុក្ខ

កូន​ជាទី​ស្រឡាញ់! មនុស្ស​យើង​គ្រប់​គ្នា​មិន​ត្រូវ​ការ​ទុក្ខ ត្រូវការ​តែ​សុខ​ប៉ុណ្ណោះ​ប៉ុន្តែ​ព្រោះ​សត្វ​លោក​ត្រូវ​ការ​សុខ ជាប់​ជំពាក់​នឹង​សុខ ទើប​មិន​រួច​ពី​ទុក្ខ។

សុខ​និង​ទុក្ខ​ប្រៀប​ដូច​សត្វ​ពស់​មួយ ខាង​ក្បាល​វា​មាន​ពិស ចូល​ទៅ​ជិត វា​នឹង​ខាំ បើ​ចាប់​កន្ទុយ​វា​ពិត​ជា​ស្រួល​ដៃ​ណាស់ តែ​បើ​មិន​ប្រញាប់​លែង​ទេ វា​នឹង​បែរក្បាល​មក​ខាំ​បាន​ដូច​គ្នា ព្រោះ​ទាំង​ក្បាល​ទាំង​កន្ទុយ​វា​នៅ​ក្នុង​តួពស់​តែ​មួយ​ជា​មួយ​គ្នា។

សេចក្តី​ទុក្ខ​ដូច​ជា​ក្បាល​ពស់ ឯ​សេចក្តី​សុខ​ដូច​ជា​កន្ទុយ​ពស់ ។ សប្បាយ​ចិត្ត​ជា​សុខ ថ្នាំង​ថ្នាក់​ចិត្ត​ជាទុក្ខ​រមែង​កើត​អំពី​ម៉ែ​ឪ​ជា​មួយ​គ្នា គឺ​អវិជ្ជា​និងតណ្ហា​នោះ​ឯង។

ដូច្នេះ​ហើយ​បាន​ជា​ពេល​ខ្លះ​មាន​នូវ​សេចក្តី​សុខ​ហើយ ចិត្ត​ក៏​នៅ​មិន​សប្បាយ​មិន​ស្ងប់ ទាំង​ដែល​បាន​នូវ​របស់​ដែល​ពេញ​ចិត្ត​ផង ដូច​ជា​បាន​លាភ បាន​យស​ជាដើម ។ បាន​មក​ហើយ​សប្បាយ​ចិត្ត​ក៏​ពិត​មែន តែ​វា​ក៏​នៅ​មិន​ស្ងប់​ពិត​ៗ​ព្រោះ​នៅ​ភ័យ​ខ្លាច​ពី​ការ​បាត់​បង់។

ការ​ភ័យ​ខ្លាច​ជា​មូល​ហេតុ​មិន​ឲ្យ​មាន​នូវ​សេចក្តី​ស្ងប់។ ពេល​ខ្លះ​ត្រូវ​វិនាស​ទៅ​ពិត​ៗ ក៏​រឹង​រឹត​តែ​ជា​ទុក្ខ​ក្រៃ​លែង ។ នេះ​សម្តែង​ឲ្យ​ឃើញ​ថា​សុខ​ពិត​មែន តែ​មាន​ទុក្ខ​ច្រឡូក​ច្រឡំ​ជា​មួយ​ផង​ហៅ​ថា សាមិស​សុខ គឺ​ជា​សុខ​ដូច​ចាប់​ពស់​ត្រង់​កន្ទុយ​ឬ​ដូច​ត្រី​ចាប់​នុយ​នឹង​ផ្លែ​សន្ទូច។

ពាក្យ​ពេចន៍​ម៉ែ​ឪ



RRM

ខ្ញុំព្រះករុណា អាត្មាភាពជា​អ្នក​សរសេរ​នូវ ទំព័រ​វត្ត​ថ្មីគ្រើលនេះ រង់​ចាំ​ជានិច្ច​នូវ​ការ​ រិះគន់ ស្ថាបនា និងឧបត្ថម្ភ​ពី​លោក​អ្នក​ក្នុង​ការ​លើ​ស្ទួយ​វិស័យ​ព្រោះ​ពុទ្ធ​សាសនា។ សូម​ទំនាក់​ទំនង​មក​កាន់​ ៖ 077 59 80 60

1 comments:

  1. អក្ខរាវិរុទ្ធដ៏មានប្រសិទ្ធភាពពិតៗ ដើម្បីជួយនាំយកអតីតគូស្នេហ៍ និងរក្សាទុកអាពាហ៍ពិពាហ៍
    ជំរាបសួរអ្នកទាំងអស់គ្នា ខ្ញុំឈ្មោះ Rosalba រំភើបរីករាយខ្លាំងណាស់ អរគុណដល់ Dr.GURU ។ ប្តីរបស់ខ្ញុំបានចាកចេញពីខ្ញុំទៅស្រីម្នាក់ទៀតកាលពីប៉ុន្មានឆ្នាំមុន ហើយខ្ញុំមានការបំផ្លិចបំផ្លាញយ៉ាងខ្លាំង ព្រោះខ្ញុំមិនដែលធ្វើខុសចំពោះគាត់ទេ ខ្ញុំនៅសល់កូនពីរនាក់របស់ខ្ញុំ និងការងារដែលមានប្រាក់ខែតិចតួច។ ខ្ញុំស្ទើរតែបោះបង់ចោលរហូតដល់ខ្ញុំបានឃើញសក្ខីកម្មតាមអ៊ីនធឺណិតអំពី Dr.GURU ពីរបៀបដែលគាត់បានជួយមនុស្សជាច្រើន ដូច្នេះខ្ញុំបានទាក់ទងគាត់ដោយភ្ញាក់ផ្អើល 24 ម៉ោងបន្ទាប់ពីខ្ញុំបានធ្វើអ្វីដែលគ្រូពេទ្យសុំឱ្យខ្ញុំធ្វើ ប្តីរបស់ខ្ញុំបានត្រឡប់មកវិញនៅថ្ងៃបន្ទាប់ពីអក្ខរាវិរុទ្ធសុំទាន។ ខ្ញុំអត់ទោសឱ្យគាត់ ហើយសន្យាថានឹងមិនចាកចេញទេ។ ប្តីរបស់ខ្ញុំបានត្រឡប់មកវិញអស់រយៈពេល 6 ខែហើយ ហើយពួកយើងមិនដែលមានបញ្ហាអ្វីទេ ខ្ញុំរីករាយដែលខ្ញុំមិនបានសង្ស័យ Dr.GURU ។ ឥឡូវនេះខ្ញុំប្រាកដថាគាត់ក៏អាចដោះស្រាយបញ្ហាណាមួយជាមួយនឹងការធូរស្បើយឆាប់រហ័សផងដែរ។ អ្នកក៏អាចទាក់ទងគាត់សម្រាប់ជំនួយឥឡូវនេះ។
    អ៊ីមែល៖ saguruu087@gmail.com ឬ whatsapp +12098373537

    ReplyDelete

 

Copyright @ 2017 វត្តថ្មី​គ្រើល.