Saturday, May 7, 2022

សេចក្តីស្ងប់ គឺជាប្រភពនៃសេចក្តីសុខទាំងពួង

សម្រាប់ជីវិតសត្វលោក គ្មានសេចក្តីស្ងប់ ជីវិតសត្វលោក គ្មានមធ្យោបាយផ្សេងដើម្បីបង្កើតសេចក្តីសុខឡើយ។

ព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងទ្រង់សម្តែងថា៖ «នត្ថិ សន្តិ បរំ សុខំ ពុំមានសេចក្តីសុខណា ស្មើនឹងសេចក្តីស្ងប់ឡើយ»។ សេចក្តីស្ងប់ គឺជាសុខសន្តិភាព គ្មានជម្លោះ គ្មានភាពចលាចល គ្មានការឈ្លានពាន គ្មានការព្យាបាទគ្នាទៅវិញទៅមក។ សេចក្តីស្ងប់ កើតក្នុងចិត្តបុគ្គលណា បុគ្គលនោះនឹងមានសេចក្តីសុខ។ សេចក្តីស្ងប់កើតក្នុងគ្រួសារណា សមាជិកក្រុមគ្រួសារនោះនឹងមានសុខភមង្គល។ សេចក្តីស្ងប់ កើតក្នុងសង្គមណា សង្គមនោះនឹងមានការរីកចម្រើន។ សេចក្តីស្ងប់ កើតឡើងលើពិភពលោក នោះប្រទេសទាំងឡាយនឹងសុខសន្តិភាពទាំងអស់គ្នា។

ដើម្បីមានសន្តិភាពក្នុងចិត្ត បុគ្គលគ្រប់រូបគប្បីរំងាប់ នូវបាបធម៌ទាំងឡាយ មានដូចជា លោភៈ ទោសៈ មោហៈ និងវៀរចាកការបៀតបៀនជីវិត និងការច្រណែនឈ្នានីសអ្នកដទៃ ជាដើម។ ដើម្បីមានសន្តិភាពក្នុងគ្រួសារ សមាជិកគ្រួសារត្រូវគោរពវិន័យ មានសីលធម៌ សុជីវធម៌ ចៀសវាងការប្រព្រឹត្តនូវអំពើអបាយមុខទាំងពួង និងចៀសវាងការឈ្លោះទាស់ទែងគ្នា តែត្រូវអត់ឱនឲ្យគ្នាទៅវិញទៅមក។ ដើម្បីឲ្យសង្គម មានសុខសន្តិភាព និងការរីកចម្រើន ប្រទេសនោះចាំបាច់ត្រូវមានច្បាប់ជាត្រីវិស័យក្នុងការដឹកនាំ ហើយអ្នកដឹកនាំគ្រប់រូប ត្រូវប្រកបដោយធម៌ ចេះអធ្យាស្រ័យគ្នា ទុកចិត្តគ្នាជាងបរទេស រួមគ្នាគិតប្រយោជន៍ជាតិ និងសុខទុក្ខប្រជាជនជាធំ។ ចំណែកឯ ពិភពលោកទាំងមូលក៏ដូច្នេះដែរ ដើម្បីចៀសវាងសង្គ្រាម ចាំបាច់ត្រូវតែមានច្បាប់អន្តរជាតិ ដើម្បីធានាការគោរពអធិបតេយ្យគ្នាទៅវិញទៅមក និងមានទំនាក់ទំនងអន្តរជាតិរវាងប្រទេសទាំងឡាយ ដើម្បីរក្សាលំនឹងចំណងមិត្តភាព។

ទោះបីជា អ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភពេញផ្ទះ មានកូនជាទីស្រឡាញ់ មានស្វាមី ឬភរិយាជាទីគប្បីចិត្ត មានគ្រែ មានពូក មានខ្នើយ ជាទីត្រេកត្រអាល តែបើភ្លើងកំពុងតែឆេះក្រោមផ្ទះរបស់អ្នក នោះអ្វីគ្រប់យ៉ាងដែលអ្នកមាន ក៏មិនអាចផ្តល់សុភមង្គលដល់អ្នកទៀតដែរ។ សេចក្តីឧទាហរណ៍យ៉ាងណា ជីវិតពិតរបស់យើងគ្រប់រូបដែលរស់នៅក្នុងសង្គមក៏ដូច្នេះដែរ។ បើទោះបីជាអ្នកមានអ្វីៗគ្រប់យ៉ាងក្នុងសង្គមក៏ដោយ តែប្រសិនបើសង្គ្រាមផ្ទុះឡើង ភាពវឹកវរកើតមាន នោះអ្នកក៏មិនអាចមានឱកាសប្រើប្រាស់ទ្រព្យទាំងនោះដែរ។

សេចក្តីស្ងប់ ជាចំណុចចាប់ផ្តើមនៃសេចក្តីសុខក្នុងចិត្តរបស់បុគ្គលគ្រប់រូប ជាគ្រឹះនៃការចាប់ផ្តើមសុភមង្គលក្នុងគ្រួសារ ជាឫសគល់នៃការអភិវឌ្ឍសង្គម ជាមូលដ្ឋាននៃការចៀសវាងសង្គ្រាមក្នុងពិភពលោក៕



RRM

ខ្ញុំព្រះករុណា អាត្មាភាពជា​អ្នក​សរសេរ​នូវ ទំព័រ​វត្ត​ថ្មីគ្រើលនេះ រង់​ចាំ​ជានិច្ច​នូវ​ការ​ រិះគន់ ស្ថាបនា និងឧបត្ថម្ភ​ពី​លោក​អ្នក​ក្នុង​ការ​លើ​ស្ទួយ​វិស័យ​ព្រោះ​ពុទ្ធ​សាសនា។ សូម​ទំនាក់​ទំនង​មក​កាន់​ ៖ 077 59 80 60

1 comments:

  1. អក្ខរាវិរុទ្ធដ៏មានប្រសិទ្ធភាពពិតៗ ដើម្បីជួយនាំយកអតីតគូស្នេហ៍ និងរក្សាទុកអាពាហ៍ពិពាហ៍
    ជំរាបសួរអ្នកទាំងអស់គ្នា ខ្ញុំឈ្មោះ Rosalba រំភើបរីករាយខ្លាំងណាស់ អរគុណដល់ Dr.GURU ។ ប្តីរបស់ខ្ញុំបានចាកចេញពីខ្ញុំទៅស្រីម្នាក់ទៀតកាលពីប៉ុន្មានឆ្នាំមុន ហើយខ្ញុំមានការបំផ្លិចបំផ្លាញយ៉ាងខ្លាំង ព្រោះខ្ញុំមិនដែលធ្វើខុសចំពោះគាត់ទេ ខ្ញុំនៅសល់កូនពីរនាក់របស់ខ្ញុំ និងការងារដែលមានប្រាក់ខែតិចតួច។ ខ្ញុំស្ទើរតែបោះបង់ចោលរហូតដល់ខ្ញុំបានឃើញសក្ខីកម្មតាមអ៊ីនធឺណិតអំពី Dr.GURU ពីរបៀបដែលគាត់បានជួយមនុស្សជាច្រើន ដូច្នេះខ្ញុំបានទាក់ទងគាត់ដោយភ្ញាក់ផ្អើល 24 ម៉ោងបន្ទាប់ពីខ្ញុំបានធ្វើអ្វីដែលគ្រូពេទ្យសុំឱ្យខ្ញុំធ្វើ ប្តីរបស់ខ្ញុំបានត្រឡប់មកវិញនៅថ្ងៃបន្ទាប់ពីអក្ខរាវិរុទ្ធសុំទាន។ ខ្ញុំអត់ទោសឱ្យគាត់ ហើយសន្យាថានឹងមិនចាកចេញទេ។ ប្តីរបស់ខ្ញុំបានត្រឡប់មកវិញអស់រយៈពេល 6 ខែហើយ ហើយពួកយើងមិនដែលមានបញ្ហាអ្វីទេ ខ្ញុំរីករាយដែលខ្ញុំមិនបានសង្ស័យ Dr.GURU ។ ឥឡូវនេះខ្ញុំប្រាកដថាគាត់ក៏អាចដោះស្រាយបញ្ហាណាមួយជាមួយនឹងការធូរស្បើយឆាប់រហ័សផងដែរ។ អ្នកក៏អាចទាក់ទងគាត់សម្រាប់ជំនួយឥឡូវនេះ។
    អ៊ីមែល៖ saguruu087@gmail.com ឬ whatsapp +12098373537

    ReplyDelete

 

Copyright @ 2017 វត្តថ្មី​គ្រើល.